ចិន នឹងផ្ដល់មូលនិធិ ពិសេសេជាង ៧លានដុល្លារ សម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម នៅកម្ពុជា

0

ភ្នំពេញ៖ រដ្ឋាភិបាលចិន នឹងផ្ដល់មូលនិធិពិសេស ដែលមានទឹកប្រាក់ចំនួន .២២៥.៤០០ដុល្លារអាមេរិក ដល់កម្ពុជា ដេីម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសង្គម និងវិស័យជាច្រេីនទៀត

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២២ មិថុនានេះ បានឲ្យដឹងថា នៅថ្ងៃទី២៣ មិថុនា

ឆ្នាំ ២០២០ វេលាម៉ោង :៣០នាទីព្រឹក នាទីស្ដីការក្រសួង  លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គ រដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹង អញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការ មេគង្គឡានឆាង ឆ្នាំ២០២០

ក្នុងក្របខ័ណ្ឌមូលនិធិ ពិសេសនៃ កិច្ចសហប្រតិបត្តិការ មេគង្គឡានឆាង ឆ្នាំ២០២០ នេះ គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមាន ទឹកប្រាក់ចំនួន .២២៥.៤០០,០០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់ ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ការកសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ ជាដើម៕