ក្រុមជម្រើសជាតិអេស្បាញនឹងវិលត្រឡប់មកធ្វើសកម្មភាពវិញនៅថ្ងៃទី ៣ ខែកញ្ញា ដែលជាការប្រកួតដ៏ធំមួយនឹងមកដល់របស់លោក Luis Enrique ក្នុងទម្រង់នៃការប្រកួតក្រៅដីជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងពានរង្វាន់ UEFA Nations League ។
បន្ទាប់ពីបានវិលត្រឡប់មកជួយក្រុមជម្រើសជាតិវិញក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ លោក Luis Enrique ត្រូវបានកំណត់ធ្វើការប្រកួតមិត្តភាពចំនួន ២ លើកមុនការប្រកួតជើងឯកអ៊ឺរ៉ុបឆ្នាំ ២០២០ ទល់នឹងអាឡឺម៉ង់និងហូឡង់នៅខែមីនាឆ្នាំនេះ។នៅទីបំផុត ការប្រកួតនោះត្រូវបានលុបចោល ដោយសារតែបញ្ហាកូវីដ១៩ បានរីករាលដាល ។
ទោះជាយ៉ាងណា ក្រុមជម្រើសជាតិអេស្ប៉ាញនឹងវិលត្រឡប់មកវិញ ក្នុងខែកញ្ញា ដោយធ្វើការប្រកួតដ៏ធំមួយ ជាមួយក្រុម អាល្លឺម៉ង់ ។ការប្រកួតចុងក្រោយរបស់អេស្ប៉ាញ បានឈ្នះលើ Romania ក្នុងលទ្ធផល ៥-០ កាលពីខែវិច្ឆិកា ហើយក៏ជាដឹកនាំប្រកួតចុងក្រោយរបស់លោក Robert Moreno ផងដែរ៕