រថយន្តយោធាជិត ៣០០គ្រឿង ដែលទិញពីចិន ត្រូវបានប្រគល់ជូន កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ

0

ភ្នំពេញ៖ រថយន្តយោធាទិញពីមិត្តចិនចំនួន ២៩០គ្រឿង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង និងជាមេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនដល់កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៨ មិថុនានេះ ។

ក្នុងពិធីប្រគល់នោះដែរ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានប្រាប់ទៅអ្នកវិភាគមួយចំនួនថា រថយន្តយោធាទាំង ២៩០គ្រឿង មិនមែនជាជំនួយរបស់ភាគីចិនទេ យើងមិនលាក់ទេ និងមិនបានប្រើប្រាស់ថវិការដ្ឋទេ កើតចេញពីការកៀគរពីសប្បុរសជន ហើយក៏មិនមែនជារឿងថ្មីទេ

លោកឧត្ដមសេនីឯកបញ្ជាក់យ៉ាងខ្លីថា «សូមប្រាប់ទៅអ្នកវិភាគថា បើមិនដឹងកុំធ្វើដឹង» ៕