The Goal បានចេញផ្សាយថាអតីតកីឡាករខ្សៃប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Pedro នឹងត្រូវចាកចេញពីទឹកដី Stamford Bridge ហើយក្នុងនាមជាកីឡាករគ្មានតម្លៃហើយនឹងអាចចាកចេញនៅមុនរដូវកាល២០១៩-២០២០បញ្ចប់ទៅ។
ប្រភពដដែលបានសរសេរទៀតថា Pedro នឹងត្រូវផ្ទេរទៅលេងជាមួយនឹងក្លឹបអ៊ីតាលី Roma ដោយលក្ខខណ្ឌនានាត្រូវបានត្រៀមរួចរាល់ទៅហើយ។កីឡាករវ័យ៣២ឆ្នាំរូបនេះនឹងទទួលបានកុងត្រារយៈពេល២ឆ្នាំជាមួយនឹងជម្រើសក្នុងការបន្តកុងត្រាថ្មីមួយឆ្នាំនៅកីឡាដ្ឋាន Stadio Oimpico ។
នេះមានន័យថា Pedro បានទាត់ចោលនូរសំណើរពីក្លឹបផ្សេងជាច្រើនទៀតដូចជា Real Betis, Vissel Kobe របស់ប្រទេសជប៉ុននិងក្លឹប Iter Miami របស់លីគអាមេរិកជាដើម៕
ប្រែសម្រួល៖Lee