គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានអះអាងនៅថ្ងៃនេះគាត់មានទំនុកចិត្តខ្លាំងណាស់ដែលក្លឹបគឺពិតជានឹងអាចឈានទៅដល់កិច្ចការងារចុះកុងត្រាថ្មីជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Pierre Emerick Aubameyang។
កីឡាករវ័យ៣០ឆ្នាំរូបនេះគឺកំពុងតែមានលេចឬព័ត៌មានខ្លាំងក្នុងការផ្ទេរចេញពីក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងភាគខាងជើងមួយនេះខណៈដែលកុងត្រាចាស់នឹងមានសុពលភាពត្រឹមរដូវក្តៅក្រោយនោះគឺមិនទាន់ត្រូវបានធ្វើការប្រកាសបន្តឬក៏យ៉ាងណានោះនៅឡើយ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក Arteta បានបញ្ជាក់ថាកីឡាករខ្សែប្រយុទ្ធហ្គាបុនរូបនេះមានអារម្មណ៍រីករាយជាមួយនឹងក្លឹបនៅឡើយហើយកំពុងតែបន្តការចរចានេះនៅឡើយដែរដោយមានទាំងការជួបជាមួយកីឡាករផងជួបជាមួយនឹងក្រុមគ្រួសារផងនិងជាមួយនឹងភ្នាក់ងាររបស់កីឡាករផង៕
ប្រែសម្រួល៖Lee