ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៤នាក់ (ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសនៅថ្ងៃទី១៥ មិថុនា ។ ក្នុងចំណោមជនសង្ស័យទាំង ៤៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៤០នាក់ និងប្រើប្រាស់ ៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ មិថុនា រួមមាន៖ មេតំហ្វេតាមីន(ice) = ១១៥,៣៤ក្រាម និង១៥កញ្ចប់ និង មេតំហ្វេតាមីន (wy)=៨៥,៦៣ក្រាម ។
+លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៧អង្គភាព៖ ១/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០៣,៥២ក្រាម និងWy ៨៥,៦៣ក្រាម។ ២/កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ១៨នាក់ ចាប់យកIce ១១,៣០ក្រាម។ ៣/កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៨៨ក្រាម។ ៤/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។ ៥/តាកែវ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១៤កញ្ចប់តូច។ ៦/ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៧/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
-កងរាជអាវុធហត្ថ ២អង្គភាព៖ ១/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច។ ២/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច ៕