ស្លាប់​ ៨​នាក់​ និង​របួស​ ១៦​នាក់ ក្នុង​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​ នៅថ្ងៃទី១៥ មិថុនា

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​ ៨​នាក់​ (​ស្រី​៣​នាក់​) ​ស្លាប់ របួសធ្ងន់​ ១១​នាក់​(​ស្រី​៤នាក់) និង​របួសស្រាល​ ៥​នាក់ ​(​ស្រី​ម្នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១៥ មិថុនា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៤​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​១០​លើក ៕