Thomas Muller បានធ្វើការរិះគន់ទៅលើ Bayern Munich បន្ទាប់ពីរបស់ខ្លួននៅតែបន្តចង់ជ្រៀតខ្លួនចូលប្រជែងយក Kai Havertz ដោយលោកចាត់ទុកថាវាជារឿងចម្លែក ដែលបច្ចុប្បន្នកីឡាករត្រូវបានបង្ខំឲ្យកាត់ប្រាកកម្រៃជួយទប់ស្ថានភាពសេដ្ឋកិច្ចរបស់ក្លិប។
ដោយសារតែបញ្ហាកូវីដ១៩ កីឡាករក្នុងក្លិបត្រូវបាន តម្រូវស្នើសុំកាត់ប្រាក់បៀវត្សរ៍ ២០ភាគរយ ដើម្បីគាំទ្រដល់បុគ្គលិកក្លឹប ។ ទោះជាយ៉ាងនេះក្តីក្លិប នៅតែបង្ហាញជំហរមួយ ទៀត ចង់ចូលខ្លួនក្នុងទីផ្សារដោះដូរ ដោយប្រជែងជាមួយក្លិបកំពូលៗ នៅអឺរ៉ុប ក្នុងនោះក៏មាន Chelsea ដែលកំពុងចង់បាន ខ្សែបម្រើ Havertz ។
ចំណុចនេះ Muller បាននិយាយថា វាជារឿងចម្លែកណាស់ក្នុងការទទូចចង់និយាយអំពីការចុះហត្ថលេខាថ្មី ក្នុងពេលមួយ ដែលត្រូវសន្សំនូវកម្រៃ។
នាយកផ្នែកកីឡា លោក Hasan Salihamidzic បាននិយាយថា Thomas ប្រហែលជាមិនសប្បាយចិត្ត ក្នុងទម្រង់លេងរបស់ក្រុម ដែលឈ្នះ 2-1 លើក្រុម Eintracht Frankfurt ហើយបានជ្រើសរើសយកពាក្យសម្តី លើកឡើងខុស។ ក្រោយមកយើងបាននិយាយជាមួយគ្នា លើបញ្ហានេះ៕