ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា បណ្ណបើកបរដែលមិនមាន QR Code មានទម្រង់ប្រភេទចាស់ នៅមានសុពលភាពគឺអាចប្រើប្រាស់បានធម្មតារហូតដល់ ថ្ងៃផុតសុពលភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០បានឲ្យដឹង ថា សម្រាប់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរផុតសុពលភាព ឬខូច ឬបែកបាក់ អាចធ្វើការប្តូរថ្មី បាននៅមណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និងអ៊ីអន២ ឬនៅមន្ទីរសារណការ និងដឹកជញ្ជូនខេត្ត ។
សូមរំលឹកថា ចំពោះតម្លៃនៃការប្តូរបណ្ណបើកបរ រួមមាន ៖ បណ្ណបើកបរម៉ូតូ ២០០០០រៀល និង បណ្ណបើកបររថយន្ត ៣០០០០រៀល៕