ភ្នំពេញ៖ រថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអូរខុង បានបើកធ្លាក់ពីលើផ្លូវចូលអូរ បណ្ដាលឲ្យក្មេងប្រុស ២នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ២២នាក់ ។
ហេតុការណ៍នេះកើតឡើង កាលពីម៉ោង ៥៖៥០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចស្ពាន ស្ថិតនៅភូមិអូរតាមែង ឃុំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ រថយន្តក្រុង ក្រុមហ៊ុនអូរខុងនេះ បានធ្វើដំណើរពេលយប់ ពីភ្នំពេញ ឆ្ពោះទៅស្រុកអន្លង់វែង ។
បន្ទាប់ពីទទួលព័ត៌មាន លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះទៅកាន់ កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍ យកជនរងគ្រោះទៅកាន់ មន្ទីពេទ្យបង្អែកស្រុក ៕



