អតីតកីឡាករ Tony Dunne ដែលជាផ្នែកមួយនៃក្រុមបិសាចក្រហម Manchester United ដែលបានឈ្នះពានរង្វាន់អឺរ៉ុបនៅឆ្នាំ ១៩៦៨ បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ។
អតីតខ្សែការពារខាងឆ្វេងរូបនេះ បានចូលរួមលេងជាមួយ Manchester United នៅឆ្នាំ ១៩៦០ ក្រោយការចាកចេញពីក្លិប Shelbourne ដោយលេងជូនក្រុមជើងខ្លាំងអង់គ្លេស បាន ៥៣៥ ប្រកួត ដែលធ្វើឲ្យគាត់អង្គុយក្នុងបញ្ជីលេងគ្រប់ពេល លេខរៀងទី៨ របស់ក្លិប។
រយៈពេល ១៣ឆ្នាំនៅអូត្រាហ្វត គាត់បានជួយឲ្យក្លិបឈ្នះពាន league champion ពីរលើក គឺនៅឆ្នាំ ១៩៦៥ និង ១៩៦៧ ក៏ដូចជាពាន FA Cup ។