Joao Felix ខ្សែប្រយុទ្ធរបស់ Atletico Madrid នឹងទទួលបានការរៀនសូត្រច្រើន ពី Diego Simeone ហើយភាពវៃឆ្លាតពីធម្មជាតិរបស់គាត់នឹងដូចកីឡាករ Bernardo Silva ។ នេះបើតាមការលើកឡើងរបស់ Nuno Gomes ។
កីឡាករខាងលើបានចាកចេញពី Benfica មកចូលរួមលេងជាមួយ អាតេម៉ាឌ្រីដ ក្នុងតម្លៃ ១០៧លានផោន កាលពីឆ្នាំទៅ ហើយបានព្យាយាមបំពេញនូវតម្លៃខ្លួនដំបូង នៅលីក La Liga ។
Nuno Gomes បានប្រាប់ Stats Perform News ថា ដំបូងឡើយ Joao Felix ជាកីឡាករដែលខ្ញុំសរសើរ ដោយបានប្រៀបធៀបទៅនឹង Bernardo Silva ពួកគេមានស្ថានភាពដូចគ្នាទាក់ទងនឹងទេពកោសល្យធម្មជាតិ។
ទាក់ទងនឹងរដូវកាលរបស់គាត់នៅ Atletico Madrid ខ្ញុំចាំថាគាត់ចាប់ផ្តើមបានល្អ ហើយរកគ្រាប់បាល់បានច្រើនទៀត ហើយក្រោយមកបានទុកគាត់នៅក្រៅទីលាន ប៉ុន្មានសប្តាហ៍ ដោយសារតែបញ្ហារបួស។
ខ្ញុំជឿជាក់ទៅលើបទពិសោធន៍នេះ ហើយនឹងធ្វើឲ្យគាត់(Joao Felix) នឹងរីកលូតលាស់ ទាក់ទងទម្រង់លេង របស់គាត់ ព្រោះតែគាត់មានទេពកោសល្យកំពូល គាត់តែងតែរកគ្រាប់ បាល់ ។ ម្យ៉ាងទៀតគាត់នឹងរៀនបានច្រើនពីគ្រូបង្វឹក Diego Simeone ។
Diego Simeone នឹងផ្តល់ឱ្យគាត់នូវអ្វីដែលគាត់មិនដែលជួបព្រោះគាត់ធ្លាប់លេងល្បែងវាយលុកច្រើនហើយឥឡូវនេះគាត់ត្រូវរៀនពីរបៀបការពារប្រសើរជាងមុនតើធ្វើដូចម្តេចដើម្បីក្លាយជាផ្នែកមួយនៃក្រុមព្រោះគាត់ធំធាត់នៅក្នុងបរិដ្ឋានដែលអ្វីៗគឺពិតជាខ្លាំងណាស់។ នៅពេលគាត់មានស្ថានភាពលំបាកនៅចំពោះមុខអ្នកអ្នកត្រូវតែខិតខំបន្ថែមទៀតដើម្បីជៀសផុតពីការលំបាកទាំងនោះដូច្នេះខ្ញុំជឿជាក់ថាគាត់នឹងរីកចម្រើនច្រើនជាមួយ Diego Simeone។
Atletico Madrid នឹងបន្តយុទ្ធនាការ La Liga របស់ពួកគេម្តងទៀតនៅឯផ្ទះ Athletic Bilbao នាថ្ងៃអាទិត្យនេះខណៈដែល Joao Felix ត្រូវបានព្យួរ៕