បិសាចក្រហម Man United នៅតែបន្តក្តីស្រម៉ៃចង់បានកីឡាករខ្សែការពារសេនាហ្គាល់មាឌធំ Kalidou Koubibaly ដដែលមកដល់ពេលនេះហើយសង្ឃឹមទៀតថាដោយសារវិបត្តិកូវីដ១៩នឹងអាចធ្វើឲ្យតម្លៃខ្លួន របស់កីឡាកររូបនេះធ្លាក់ចុះមកក្រោមតម្លៃទីផ្សារ។
ក្លឹបភាគច្រើននៅតំបន់អ៊ឺរ៉ុបសុទ្ធតែទទួលរងនូវផលប៉ះពាល់ដោយសារបញ្ហាហិរញ្ញវត្ថុដោយសារការអាក់ខានប្រកួត។ដូចនេះ Man United បានព្យាយាមធ្វើការងារតាមដានយ៉ាងម៉ត់ចត់ទៅលើស្ថានភាពរបស់កីឡាករការពាររូបនេះនិងជាពិសេសស្ថានភាពរបស់ក្លឹបអ៊ីតាលីមួយនេះផងដែរ។
ប៉ុន្តែនៅថ្ងៃនេះប្រធានផ្នែកីឡារបស់ក្លឹបលោក Cristiano Giuntoli បានអះអាងថាក្លឹបនឹងមិនលក់កីឡាកររូបនេះក្រោមតម្លៃ១០០លានផោនដាច់ខាតខណៈដែលកុងត្រារបស់គាត់ជាមួយនឹង Stadio San Paolo គឺមានរហូតទៅដល់ឆ្នាំ២០២៣៕
ប្រែសម្រួល៖Lee