ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូន សាធារណជនទាំងអស់ ឲ្យបានជ្រាបថា នៅសល់ ២២ ថ្ងៃទៀត ការអនុវត្តពិន័យលើ សេវាសាធារណ:ដឹកជញ្ជូន នឹងចាប់អនុវត្ត ដូចនេះសូមមេត្តា រួសរាន់មកធ្វើការបន្ត សុពលភាពសេវាសាធារណ: ឲ្យ បានមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។
ក្រសួងបានបញ្ជាក់ថា ការពិន័យលើសេវាសាធារណ: ដឹកជញ្ជូនមានដូចជា៖
1- លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន
2- ការចុះបញ្ជីរថយន្ត AT (រថយន្តនាំចូលក្រោមរបបអនុញ្ញាតនាំចូលបណ្តោះអាសន្ន) ឡើងវិញ
3- ការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
4- បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់ សមត្ថភាពគ្រូបង្រៀន បើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើ អាជីវកម្មបង្រៀនបើកបរយានយន្ត ៕


