ក្លឹបបិសាចក្រហម Man United ទំនងជានឹងត្រូវបាត់បង់កីឡាករគោលដៅវ័យក្មេងម្នាក់របស់ខ្លួនគឺ Jude Belligham ហើយខណៈដែលឪពុករបស់កីឡាករផ្ទាល់បានបង្ហាញពីបំណងចង់ឲ្យកូនទៅលេងក្លឹប Borussia Dortmund ជាង។
កីឡាករវ័យ១៦ឆ្នាំរូបនេះគឺជាកីឡាករដែល Man United ចង់បានជាច្រើនរដូវកាលមកហើយនិងចុងក្រោយបានធ្វើការងារខ្លាំងបំផុតដើម្បីអាចផ្ទេរកីឡាកររូបនេះពីក្លឹប Birmingham City កាលពីខែសីហាកន្លងមកប៉ុន្តែឪពុករបស់កីឡាករគឺលោក Mark បាននិយាយថាការផ្ទេរទៅលេងនៅDortmund គឺជារឿងល្អប្រសើរជាងពីព្រោះថាវាជាពេលវេលាសម្រាប់រៀនសូត្របានច្រើន។
Birmingham វិញក៏មិនដែលមានបំណងចង់ដោះលែងកីឡាកររូបនេះដែរដោយបានទាំងចុះកុងត្រាអាជីពនិងដាក់ឲ្យកីឡាករលេងនៅឈុតធំផងដើម្បី ធ្វើយ៉ាងណាទាក់ចិត្ត Bellingham ហើយជាលទ្ធផលរូបគាត់អាចបង្ហាញខ្លួនបានទៅដល់៣៥ដងទាំងដែលមិនទាន់មានអាយុ១៧ឆ្នាំនៅឡើយកាលពីមុនកូវីដ១៩៕
ប្រែសម្រួល៖ Lee