តោខៀវ និងក្លឹប Inter Milan អស់សង្ឈឹមជាមួយ Dries Mertens

0

កីឡាករ Dries Mertens បានចុះកុងត្រាថ្មីរួចរាល់ហើយជាមួយក្លិប Napoli ទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ ក្រុមតោខៀវនិងក្លឹប Inter Milan ក៏ដោយ។
ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងចាកចេញពីក្រុម Serie A ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ។
ទោះជាយ៉ាងណា Mertens កំពុងស្ថិតក្នុងកិច្ចព្រមព្រៀង លើកិច្ចសន្យាថ្មី របស់គាត់ជាមួយក្លិប រហូតដល់ឆ្នាំ ២០២២ ។ នេះបើយោងតាម Sky Sport បានចុះផ្សាយ។

កីឡាករខាងលើរកបាន ១២គ្រាប់ ក្នុងចំណោម ២៩ប្រកួត ដែលក្លាយជាកីឡាករ​រកគ្រាប់បាល់បានច្រើនជាងគេជូនក្រុម Napoli ។​Mertens បានលេងជូនក្លិបខាងលើចំនួន ៧រដូវកាល ក្រោយចាកចេញពី PSV ក្នុងតម្លៃខ្លួន ៨លានផោន ហើយលេងបាន ៣០៩ប្រកួត ដោយសរុបគ្រាប់បាល់ ១២១គ្រាប់៕