ខ្សែបម្រើ Castrovilli ច្រានចោលសំណើរ Spurs និង Dortmund

0

ខ្សែបម្រើរបស់ក្លិប Fiorentina កីឡាករ  Gaetano Castrovilli  បានធ្វើការច្រានចោល ទំហំទឹកប្រាក់ ៤៥លានផោន ក្នុងការផ្លាស់ទៅកាន់ Tottenham Hotspur និង​ Borussia Dortmund ។​

Tuttomercatoweb បានធ្វើការចុះផ្សាយថា Gaetano Castrovilli ត្រូវបានក្លិប Tottenham Hotspur និង​ Borussia Dortmund ចាប់អារម្មណ៍ តាំងពីមុនកូវីដ១៩ បានរីករាលដាល។

ទោះបីជាយ៉ាងណា សាមីខ្លួនបានធ្វើការច្រានចោល ចំពោះសំណើរក្លិបទាំងពីរ ក៏ព្រោះតែគាត់មានបំណងមិនចង់ទៅលេងនៅទីណា ក្រៅពីទឹកដី​អ៊ីតាលី។

កីឡាករអាយុ ២៣ឆ្នាំរូបនេះ រកបាន ៣គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមសម្រេចទី បាន ២លើក ក្នុងចំណោម ២៤ប្រកួត នារដូវកាលនេះ នឹងបានបង្ហាញខ្លួនតាំងពីខែវិច្ឆិកា ឆ្នាំទៅ។គាត់បានចុះកុងត្រា​ថ្មីជាមួយក្លិប តាំងពីដើមរដូវកាលនេះ ដោយបន្តលេងជាមួយក្លិបខាងលើរហូតដល់ឆ្នាំ ២០២៤ ៕