អតីតកីឡាករឆ្នើមនិងជាវិរៈបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Robert Pires កាលពីពេលថ្មីៗនេះបានបង្ហើបផែនការអនាគតរបស់ខ្លួនថាចង់ក្លាយជាគ្រូបង្វឹកក្លឹបបាល់ទាត់អាជីពម្នាក់។
បុរសវ័យ៤៦ឆ្នាំរូបនេះបច្ចុប្បន្នគឺមិនមានការងារធ្វើនៅឡើយទេហើយក៏មិនមានបទពិសោធជាគ្រូបង្វឹកពេញសិទ្ធនៅឡើយដែរដែលចាំបាច់ត្រូវឆ្លងកាត់ដំណាក់កាលសិក្សាវគ្គនេះជាមុនប៉ុន្តែជាក់ស្តែងកាលពីប៉ុន្មានរដូវកាលមុនគាត់ធ្លាប់បានជួយការងាររបស់ក្លឹបកាំភ្លើងធំ Arsenal ជាច្រើនមកហើយដែរ។
នៅក្នុងកិច្ចសំភាសមួយជាមួយនឹងអ្នកកាសែតម៉ារ៉ុក Zineb El Houari លោក Pires បានពន្យល់ថាគាត់មានការប្តេជ្ញាចិត្តនិងត្រៀមខ្លួនរួចរាល់ហើយសម្រាប់តំណែងមួយនេះហើយក៏គ្រោងនឹងចាប់ផ្តើមការសិក្សាវគ្គក្លាយជាគ្រូបង្វឹកនៅក្នុងប្រទេសអេស្បាញផងដែរ៕
ប្រែសម្រួល៖Lee