កូវីដ១៩៖ លុយអតីភាពកម្មករ ត្រូវបានពន្យាពេលបើក

0

ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់វិស័យឯកជន និងកម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចថា ការបើកប្រាក់រំលឹកប្រាក់ បំណាច់អតីតភាព ការងារដែលមានមុនឆ្នាំ២០១៩ (សម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត (សម្រាប់គ្រប់វិស័យ ស្បែកជើង) និងប្រាក់បំណាច់ អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០ ) ត្រូវបានពន្យារពេល ក្នុងការអនុវត្ត ទៅឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីអំពីការពន្យារពេលក្នុងការបើករំលឹកប្រាក់បំណាច់ អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំ២០២០ ។

ត្រង់ចំណុចទី៧ នៃ សេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការ បន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាល នៃជម្ងឺ កូវីដ-១៩ (ជុំទី៣, ថ្ងៃទី៧ ខែមេសា វិជ្ជាជីវៈ សូម ឆ្នាំ២០២០) និងយោងតាមច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាល ជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដែលប្រើប្រាស់កិច្ចសន្យាការងារ មានថិរវេលាមិនកំណត់ (UDC) ជ្រាបថា ការបើកប្រាក់រំលឹកប្រាក់ បំណាច់អតីតភាព ការងារដែលមានមុនឆ្នាំ២០១៩ (សម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត (សម្រាប់គ្រប់វិស័យ ស្បែកជើង) និងប្រាក់បំណាច់ អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០ ) ត្រូវបានពន្យារពេល ក្នុងការអនុវត្ត ទៅឆ្នាំ២០២១។

ដោយឡែកក្នុងអំឡុងពេល នៃការពន្យារការអនុវត្តនេះ ម្ចាស់ឬនាយករោងចក្រ សហគ្រាសត្រូវទូទាត់ប្រាក់ រំលឹកប្រាក់បំណាច់អតីតភាព ការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារ ថ្មីក្នុងឆ្នាំ២០២០ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន នៅពេលបញ្ចប់កិច្ចសន្យាការងារ របស់កម្មករនិយោជិត លើកលែងតែការបញ្ចប់កិច្ចសន្យា ដោយកំហុសធ្ងន់ របស់កម្មករនិយោជិត ឬកម្មករនិយោជិត លាឈប់ពីការងារដោយឯកឯង។

អាស្រ័យហេតុនេះ សូមម្ចាស់ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈទាំងអស់អនុវត្តន៍សេចក្ដីជូនដំណឹងនេះឱ្យបាន ត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕