Juventus ប្រើខ្សែបម្រើម្នាក់ដោះដូរយក Jorginho

0

យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានអោយដឹងថាក្លឹប Juventus កំពុងផ្តល់ជូន Federico Bernardeschi ជាថ្នូរនឹងខ្សែបម្រើ Jorginho របស់ក្រុមតោខៀវ Chelsea ។
ម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Serie A សង្ឃឹមថា នឹងអាចយក Jorginho មកកាន់អ៊ីតាលីវិញ ហើយនឹងប្រើកីឡាករខ្សែបម្រើម្នាក់របស់ពួកគេ ក្នុងវិធីសាស្ត្រដោះដូរ ក្នុងទីផ្សារផ្ទេរ កីឡាករ ។

សារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Maurizio Sarri គ្រូបង្វឹកក្លិប Juventus ចង់ជួបជុំជាមួយខ្សែបម្រើអ៊ីតាលីវិញ ដោយធ្លាប់មានទំនាក់ទំនង​រួមក្រុម កាលនៅ Napoli ​។​
ទោះជាយ៉ាងណា គេមិនទាន់ដឹងថាតើតោខៀវ អាចនឹងបោះបង់ កីឡាករខ្សែបម្រើដ៏រឹងមាំរបស់គេ ដោះដូរ Federico Bernardeschi ដែរឬទេ ?
Jorginho​ ត្រូវបានតោខៀវយកពី Napoli ក្នុងតម្លៃ ៥៧លានផោន ៕