The Sunsports ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថាបានចំណាយលុយដល់ទៅ១០លានផោនដើម្បីអាចបន្តឲ្យកីឡាករខ្សែប្រយុទ្ធ Ighalo លេងនៅ Old Trafford រហូតដល់ខែមករាឆ្នាំក្រោយ។
ការបន្តកុងត្រានេះត្រូវបានគេមើលឃើញដែរថានឹងអាចជួយឲ្យគ្រូបង្វឹកក្លឹបលោក Ole Solskjaer អាចសល់ពេលខ្លះដើម្បីដកដង្ហើមខណៈដែលក្លឹបកំពុងព្យាយាមស្វែងរកខ្សែប្រយុទ្ធកណ្តាលមួយសម្រាប់រយៈពេលវែង។ Man United បានចាយលុយ៦លានផោនទៅឲ្យក្លឹបដើម Shanghai Shenhua ខណៈដែលនឹងត្រូវបង់ថ្លៃប្រាក់កម្រៃឲ្យកីឡាករប្រមាណជាពាក់កណ្តាលនៃ២៥ម៉ឺនផោនដែលក្លឹបចិនផ្តល់ឲ្យកីឡាករ។
រយៈពេល៨ខែរហូតដល់ពេលដែល Ighalo នឹងត្រូវវិលត្រឡប់ទៅក្លឹបចិនវិញមានន័យថា Man United នឹងសល់ពេលគ្រប់គ្រាន់ដើម្បីបន្តចរចាកីឡាករខ្សែប្រយុទ្ធគោលដៅទាំងអស់របស់ខ្លួននិងយកលុយដែលត្រៀមទុកទាំងនោះទៅចំណាយក្នុងផ្នែកផ្សេងជំនួសវិញ៕
ប្រែសម្រួល៖Lee