យើងបានដឹងមកហើយថានៅនាទីចុងក្រោយកីឡាករខ្សែប្រយុទ្ធនីហ្ស៊េរីយ៉ាវ័យ៣០ឆ្នាំ Odion Ighao និងក្លឹបបិសាចក្រហម Man United បានឈានទៅដល់ការចុះកុងត្រាថ្មីដែលកីឡាករនឹងនៅបន្តលេងនៅ Old Trafford រហូតដល់ខែមករាឆ្នាំ២០២១។
កាលពីថ្ងៃចន្ទម្សិលមិញនេះផងដែរកីឡាករIghaloត្រូវបានគេមើលឃើញថាបានធ្វើដំណើរមកដល់ទីលានហ្វឹកហាត់ជាលើកដំបូងផងដែរបន្ទាប់ពីកុងត្រាថ្មីត្រូវបានធ្វើឡើងរួចរាល់។
Ighaloបានផ្ទេរមកដល់Old Traffordកាលពីខែមករាឆ្នាំ២០២០កន្លងទៅជាមួយនឹងការសុខចិត្តទទួលយកប្រាក់កម្រៃតិចជាងពេលនៅជាមួយនឹងក្លឹបដើមShanghai Shenhuaដល់ទៅ៤០ភាគរយនៃ៣០០០០០ផោនក្នងមួយសប្តាហ៍។
មកដល់ទីនេះកីឡាកររូបនេះអាចបង្ហាញខ្លួនបាន៨ដងនិងរកគ្រាប់បាល់ជូនក្លឹប៤គ្រាប់ក្នុងតំណែងជំនួសឲ្យកីឡាករMarcus Rashfordដែលកំពុងព្យាបាលរបួស៕
ប្រែសម្រួល៖Lee