អនាគតកម្ពុជា នឹងប្រើអំពូលវៃឆ្លាត មានលក្ខណៈពិសេស នឹកស្មានមិនដល់

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលកឡើងថា នាពេលអនាគត នៅទូទាំងប្រទេសកម្ពុជា នឹងប្រើប្រាស់អំពូលវៃឆ្លាត ហើយទីក្រុងព្រះសីហនុ អាចក្លាយជាទីក្រុងឆ្លាតដើរមុនគេ ដែលប្រើអំពូលនេះ ។

ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១ មិថុនា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំគិតថា នៅទូទាំងប្រទេសថ្ងៃក្រោយ នឹងត្រូវប្រើប្រាស់ អំពូលបែបនេះ ដើម្បីបំភ្លើផ្លូវ ដែលហៅថា អំពូលវៃឆ្លាត ឆ្លាតនៅត្រង់ថា នៅពេលមានរថយន្ដ និងអ្នកធ្វើដំណើរ តាមផ្លូវហ្នឹង អាអំពូលនឹងវាភ្លើឡើង។ ប៉ុន្ដែនៅពេលគ្មាន រថយន្ដ និងគ្មានអ្នកធ្វើដំណើរ អំពូលនឹង វានឹងថយពន្លឺ» ។ 

សម្ដេចតេជោបន្តថា អំពូលដែលដាក់ សម្រាប់បំភ្លើនៅតាមដងវិថីនៅកម្ពុជា សព្វថ្ងៃនេះ បានចំណាយថវិកា រាប់សិបលានដុល្លារ ក្នុង១ឆ្នាំៗ ។