Lampard ចាប់អារម្មណ៍ទៅលើ Coutinho និង Werner

0

កីឡាករ Frank Lampard បានប្តេជ្ញាថានឹងធ្វើការកែប្រែសម្រាប់ក្រុមតោខៀវ ក្នុងខែមករា ក្នុងទីផ្សារដោះដូរ ដោយសង្ឈឹមថា នឹងធ្វើឲ្យក្រុមជើងខ្លាំងនេះវិលមកចំណុចដ៏ល្អប្រសើរ ។​
ពហុកីឡដ្ឋាន Stamford Bridge ត្រូវបានហាមឃាត់មិនឲ្យទិញចូលកីឡាករ កាលពីរដូវកាលមុន ដោយ FIFA បានដាក់ទណ្ឌកម្មដល់ក្លិបពីបទរំលោភច្បាប់ទាក់ទង ការនាំចូលកីឡាករ វ័យក្មេង ។​

ទោះជាហាមមិនឲ្យទិញដូរតែ Lampard បានចាប់អារម្មណ៍ក្នុងការប្រើប្រាស់កីឡាករវ័យក្មេង ដែលស្ថិតក្នុងថ្នាល របស់ក្លិប តែទោះជាយ៉ាងណា​គាត់ចង់បន្ថែមនូវអ្វីដែលកាន់តែអស្ចារ្យ ដើម្បីឲ្យប្រព័ន្ធលេងរបស់លោក ពោរពេញដោយសក្តានុពល។
អតីត​ខ្សែ​ប​ម្រើ​រូ​ប​នេះ​បា​ន​ប្រាប់​​ទស្ស​នា​វ​ដ្តី​ផ្លូ​វ​កា​រ​រប​ស់​ក្លិ​ប​ថា​“​ ខ្ញុំ​ពិ​ត​ជា​រំ​ភើ​បណា​ស់​ចំ​ពោះ​ក្រុ​ម​​របស់​យើ​ង​​​ដែ​ល​មា​​​​​​​​​កី​ឡា​ក​រវ័​យ​ក្មេ​ង​ ​ប្រ​សិន​បើ​យើ​ង​អា​ច​ទ​ទួ​ល​បា​ន​កា​រ​ប​ន្ថែ​ម​មួ​យ​ចំ​នួ​ន​ស​ម្រា​ប់​តំ​ប​ន់​ដែ​ល​ខ្ញុំ​គិ​ត​ថា​យើ​ង​ត្រូ​វ​​កា​រ​ វាកាន់តែល្អ” ។
ក្រុមតោខៀវបានផ្សាភ្ជាប់ការចុះហត្ថលេខារបស់កីឡាករ Hakim Ziyech ពីក្លិប Ajax ក្នុងតម្លៃ ៣៣ លានផោនរួចទៅហើយប៉ុន្តែខ្សែប្រយុទ្ធ Philippe Coutinho របស់ក្លឹប Barcelona និងខ្សែប្រយុទ្ធ RB Leipzig គឺ Timo Werner កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបផងដែរ។ខណៈដែល Willian និង Pedro ក៏គ្រោងនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។​

ក្រុមតោខៀវបច្ចុប្បន្នឈរនៅលេខរៀងទី ៤ ក្នុងក្របខណ្ឌ Premier League មុនការចាប់ផ្តើមឡើងវិញនៅថ្ងៃទី 17 ខែមិថុនា ៕​