កីឡា៖ របាយការណ៍ចុងក្រោយបានរាយការណ៍មកថា Timo Werner បានបើកចំហការចូលរួម ជាមួយក្រុមតោខៀវ ឬ Man Utd នារដូវកាលក្តៅនេះ ក្នុងករណី Liverpool បោះបង់គោលដៅចង់បាន ។
ក្រុមហង្សក្រហម បានស្ថិតក្នុងជួរមុខគេ ដើម្បីចុះហត្ថលេខាយកកីឡាករអាល្លឺម៉ង់ តែត្រូវការប្រជែងជាមួយក្រុមធំ ក្នុងលីកតែម្តង ។
ក្រុមអង់គ្លេសទាំងបី មានភាពស្ទាក់ស្ទើរ ក្នុងការចំណាយ ៤៩លានផោន ទៅលើកីឡារកអាយុ ២៤ឆ្នាំនេះ ខណៈដែលបច្ចុប្បន្នគឺត្រឹមតែ ៣០លានផោន ។
លោក Oliver Mintzlaff នាយកប្រតិបត្តិរបស់ក្រុម RB Leipzig ថា ការផ្លាស់ប្តូរនាពេលអនាគតជាមួយស្លាបប្រយុទ្ធរូបនេះ មិនត្រូវធ្វើឡើងក្នុងតម្លៃថោកណាមួយឡើយ។
Werner រកបាន ៣០ គ្រាប់គ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះហើយនៅសល់កិច្ចសន្យានៅ Leipzig រហូតដល់ខែមិថុនាឆ្នាំ ២០២៣ ។
យោងតាម Sky Sport Italia បានចុះថា Werner នៅតែមានសង្ឈឹមក្នុងការផ្លាស់ទៅកាន់ពហុកីឡដ្ឋាន Anfield ហើយនឹងផ្តល់ជូនលើការពិចារណាផ្សេងទៀត ក្នុងករណី ហង្សក្រហម បញ្ចប់ការចរចា។
កន្លងមកលោក Werner បានលើកឡើងថាលោកចង់ចូលរួមជាមួយ Manchester United ជំនួស Liverpool ។
ថ្លែងក្នុងឆ្នាំ ២០១៨ គាត់បាននិយាយថា“ មែនហើយការលេងនៅ Premier League គឺជាក្តីសុបិន្តសម្រាប់ខ្ញុំ។ខ្ញុំចង់លេង ឲ្យ ក្លិប ២ ឬ ៣ ហើយ Manchester United គឺជាក្លិបមួយក្នុងចំណោមក្លិបទាំងនោះ។
ក្រុម Manchester United និង Liverpool គឺជាក្រុមដែលខ្ញុំតែងតែមើលនៅក្នុងប្រទេសអង់គ្លេស។ ខ្ញុំជាអ្នកគាំទ្រក្រុមទាំងពីរ ព្រោះក្លិបនេះមានប្រវត្តិច្រើនណាស់ ។នៅពេលដែល Alex Ferguson ធ្វើជាគ្រូបង្វឹកក្រុមបិសាចក្រហមបានឈ្នះអ្វីៗគ្រប់យ៉ាង។ ហើយហង្សក្រហមក៏ជាក្លិបមិនអន់ដែរ ។ ប៉ុន្តែបើឲ្យសម្រេចចិត្តខ្ញុំ គឺយក Manchester United ច្រើនជាង Liverpool ។
ទោះយ៉ាងណាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះជំហររបស់គាត់ហាក់ដូចជាខិតទៅជិត Liverpool ដោយបានពណ៌នាលោក Jurgen Klopp ថាជាគ្រូបង្វឹកល្អបំផុតលើលោកហើយនិយាយថាមានរឿងជាច្រើនដែលបង្ហាញថាស្ទីលលេងរបស់ខ្ញុំនឹងសមពួកគេ ៕