Leicester City បានផ្តល់កិច្ចសន្យារយៈពេលវែងដល់ Adam Lallana នៅពេលដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ជាមួយ Liverpool នឹងផុតកំណត់នៅរដូវក្តៅនេះ។
យោងតាម Football Insider បានចុះផ្សាយថា Leicester គឺជាអ្នកត្រៀមចុះហត្ថលេខាលើអតីតកីឡាករ Southampton ដែលមាន Tottenham, Arsenal, West Ham និង Burnley ក៏ចាប់អារម្មណ៍នឹងកីឡាករវ័យ ៣២ ឆ្នាំរូបនេះផងដែរ។ការផ្លាស់ទៅលេងនៅ King Power ក៏ហាក់ដូចជាទំនងបំផុតដែរដោយលោក Brendan Rodgers ត្រូវបានគេរាយការណ៍ថាចង់រួបរួមជាមួយកីឡាករដែលគាត់បាននាំមកកាន់ Anfield កាលពីឆ្នាំ ២០១៤ ។
កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Lallana នៅឯកីឡដ្ឋាន Anfield នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ខណៈដែលលីកអង់គ្លេសវិលវិញ នៅថ្ងៃទី ២៣ ខែមិថុនា ។
៦រដូវកាលជូនក្រុមហង្សក្រហម Lallana លេងបាន ១៧៨ប្រកួត រកបាន ២២គ្រាប់ និងបញ្ជូនបាល់ជូនក្រុមផ្តាច់ទី ២២លើក៕