Ashley Young អាចនឹងនៅមួយឆ្នាំទៀតជាមួយ Inter ស្របពេលកុងត្រាផុតនៅរដូវក្តៅនេះ

0

Ashley Young ចង់បន្តការស្នាក់នៅរបស់គាត់នៅឯក្លិប Inter Milan ខណៈដែលក្លិបនៅក្របខណ្ឌ Serie A កំពុងតែព្យាយាមរកជម្រើសដើម្បីបន្តកុងត្រារបស់គាត់រហូតដល់រដូវក្តៅឆ្នាំ ២០២១ ។
Young ដែលបានផ្លាស់ទៅលេងនៅ Inter កាលពីខែមករាក្នុងតម្លៃ ១,៣ លានផោនពីក្រុម Manchester United បានធ្វើឱ្យលោក Antonio Conte មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេល ២ ខែនៃសកម្មភាពមុនពេលមានវិបត្តិជំងឺកូវីដ១៩ ។
ទោះយ៉ាងណាកិច្ចសន្យារយៈពេល ៦ ខែរបស់បុរសអាយុ ៣៤ ឆ្នាំនឹងត្រូវផុតកំណត់នៅរដូវក្តៅនេះ ។

Young ធ្លាប់បានប្រាប់សារព័ត៌មាន Corriere Della Sera ថា ខ្ញុំចង់នៅ នឹងចង់ឈ្នះ។ លោកថា លោកកំពុងតែរៀនភាសា ដែលមនុស្សនៅទីនោះមានចំណង់ខ្លាំង នៅពេលដែលអ្នកនិយាយ អ្នកពិតជា​ធ្វើឲ្យមានសំណើចខ្លាំង ។
លោកថា Antonio Conte បានខលមកខ្ញុំ ហើយគាត់និយាយថា អ្នកនឹកទទួលបានឱកាសល្អ ។ ខ្ញុំចង់នៅទីនេះ ខ្ញុំចង់ក្លាយជា​ផ្នែកមួយដ៏អស្ចារ្យ ៕​