ភ្នំពេញ៖ លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានដឹកនាំមន្រ្តីទៅផ្ដល់ឈាមស្របពេលដែល ប្រទេសកម្ពុជា កំពុងខ្វះខាតឈាមនៅក្នុងស្ដុកនោះ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានឲ្យដឹង ថា”ប្រទេសកម្ពុជាកំពុងតែខ្វះខាតខ្លាំង នូវឈាមនៅក្នុងស្តុក នៅក្នុងអំឡុងពេល នៃរោគរាតត្បាត នេះ។ ស្ថានទូតអាមេរិក នៅភ្នំពេញមានមោទនភាព ក្នុងការជួយធ្វើអំណោយ ឈាមដ៏សំខាន់នេះ”។
លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ថា៖ “ការផ្តល់ឈាមមានន័យថា ផ្តល់ដល់អ្នកដទៃ នូវឱកាសមួយទៀត ក្នុងការបន្តជីវិត”៕

