កីឡាករវ័យក្មេងស៊ុតអ៊ែត ថា ជ្រើសរើសយក Juventus ដោយសារតែ Maurizio Sarri

0

ខ្សែបម្រើ​សញ្ជាតិស៊ុយអ៊ែត កីឡាករ Dejan Kulusevski បានជ្រើសរើសក្លិប Juventus ក៏ព្រោះតែ​បច្ចេកទេសដឹកនាំរបស់លោក Maurizio Sarri ហើយកីឡាករវ័យក្មេងនេះ ក៏បានធ្វើការកោតសរសើរចំពោះ Eden Hazard, Kevin de Bruyne និង Zlatan Ibrahimovic ដោយចង់ក្លាយជាកីឡាករល្អដូចពួកគេ​។

កីឡាករអាយុ ២០ឆ្នាំនេះ បានផ្ទេរ​ពី Atalanta ទៅ Juventus ក្នុងតម្លៃ ៣៥ លានអឺរ៉ូ និងប្រាក់លើកទឹកចិត្ត ៩លានអឺរ៉ូផងដែរ​ តែត្រូវបានក្លិប Parma ខ្ចីជើងទៅលេង រហូតចប់រដូវកាលនេះ។
ថ្លែងប្រាប់ Sky Sport Italia លោកថា អ្នករាល់គ្នានៅ Parma បានជួយខ្ញុំធ្វើការ​ឲ្យល្អ បុគ្គលិកនិងគ្រូបង្វឹកបានជួយខ្ញុំ ដោយលើកថា​បើខ្ញុំខំហ្វឹកហាត់ ខំលេង វានឹងល្អ។

ហេតុផលមួយក្នុងចំណោមហេតុផលដែលខ្ញុំជ្រើសរើសយក Juventus គឺជាទិដ្ឋភាពយុទ្ធសាស្ត្រ។ ខ្ញុំបានសិក្សាវិធីសាស្រ្ត Maurizio Sarri ហើយខ្ញុំគិតថាខ្ញុំអាចធ្វើបានយ៉ាងល្អនៅក្នុងក្រុមរបស់គាត់។
កីឡាករដែលខ្ញុំចូលចិត្តជាងគេគឺ Eden Hazard ខ្ញុំបានមើលការប្រកួតរបស់គាត់ទាំងអស់ដូច្នេះខ្ញុំគិតថាខ្ញុំអាចដើរតួនាទីដែលគាត់មាននៅ Chelsea ។
លោកបានបន្តថា Kevin de Bruyne ក៏ជាកីឡាករ​ខ្ញុំចូលចិត្តផងដែរ ។គាត់មានភាពអស្ចារ្យហើយខ្ញុំចង់ក្លាយដូចជាគាត់ ។​

កីឡាករខាងលើ ក៏បានលើកឡើងពី Cristiano Ronaldo ដោយលោកបាននិយាយថា វាជាក្តីសុបិនក្នុងការលេងឱ្យក្រុម Juventus រួមជាមួយមនុស្សដូចជា Cristiano Ronaldo ប៉ុន្តែខ្ញុំនឹងទៅទីនោះដើម្បីបង្ហាញថាខ្ញុំជាកម្មសិទ្ធិរបស់ពួកគេ។

ក្រៅពីនេះលោកក៏បានលើកពីជនរួមជាតិរបស់ខ្លួនថា Zlatan Ibrahimovic ដែលបានផ្លាស់ប្តូរប្រទេសស៊ុយអែត និង ក្លាយជានិម្មិតរូប ។ គាត់តែងតែលើកឡើងថា គ្មានអ្វីមិនផ្លាស់ប្តូរ ដោយគាត់តែងតែសន្យា​ចំពោះខ្លួនគាត់ ៕