លោក Jesse Marsch គ្រូបង្វឹកក្រុម Red Bull Salzburg ទទូចថាក្លឹបគួរតែលក់ Takumi Minamino ក្នុងតម្លៃជាង ៧.២៥ លានផោន ទៅឲ្យហង្សក្រហម។
លោក Jesse Marsch ថាអ្វីដែលហង្សក្រហមចុះហត្ថលេខាយក Takumi Minamino កាលពីខែធ្នូឆ្នាំទៅ ជាវិធីដែលទទួលបាននូវតម្លៃធូរថ្លៃ។
Liverpool បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរូបនេះក្នុងតម្លៃ ៧.២៥ លានផោនបន្ទាប់ពីរូបគេទទួលបានការចាប់អារម្មណ៍ក្នុងក្របខ័ណ្ឌ Champions League ដែលលេងឲ្យ Salzburg ហើយក្លិបនៅអង់គ្លេសនេះ បានយកឈ្នះបិសាចក្រហម ក្នុងការចុះហត្ថលេខានេះ ។
Liverpool បានយល់ច្បាស់ពីទេពកោសល្យរបស់ Minamino ដែលបានបង្ហាញខ្លួនលេងប្រឆាំងពួកគេក្នុងវគ្គជម្រុះ ហើយគ្រូបង្វឹករបស់ Salzburg បានសារភាពថាវាពិតជាធ្វើឱ្យគាត់បាត់បង់ ដោយលក់តម្លៃទាបបែបនេះ។
ថ្លែងនៅលើបណ្តាញផ្សព្វផ្សាយ Blood Red podcast លោកថា អ្វីដែលលោកធ្វើឲ្យលោកឈឺចាប់បំផុត គឺជាមួយ Taki ដែលហង្សក្រហមទទួលបានជាមួយវិធីតម្លៃថោក៕