ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម កញ្ញា ស៊ន សៀវម៉ី បានសម្រេចចិត្តភ្ជាប់ពាក្យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ដោយស្វាមីជាអ្នកដែលធ្វើការក្រៅសង្គមកីឡា ។
ក្រោយស្វែងចិត្តថ្លើមគ្នាអស់ពេលជាច្រើនខែថ្ងៃ កញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសស៊ីហ្គេមតៃក្វាន់ដូ បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយលោក កែវ ដេវីត ។
បើតាមលោក ស៊ន អេលីត ត្រូវជាបងប្រុសបង្កើតរបស់ ស៊ន សៀវម៉ី បានប្រាប់ OBN Asia តាមទូរស័ព្ទនៅព្រឹកនេះថា អនាគតស្វាមីស៊ន សៀវម៉ី ជាអ្នកបើកហាតថតរូប និយាយរួម ជាអ្នកក្រាហ្វិកឌីហ្សាញន័រ ដោយទទួលការរចនាគ្រប់ប្រភេទ ក្រៅពីការថតរូប។
គ្រូបង្វឹកក្លិបប៉ែន កាន់ ខាងលើបានបន្តថា សម្រាប់គម្រោងចូលរោងជ័យ អាចនឹងធ្វើឡើងនៅឆ្នាំក្រោយ ហើយតម្លៃទឹកដោះ លោកសូមមិននិយាយ ៕






