ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាល ជួយពិនិត្យលើ ភាពអសកម្ម របស់មន្រ្តីថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ដល់ ពលរដ្ឋរងគ្រោះ ខណៈការអនុវត្ត សជណ របស់រាជរដ្ឋាភិបាល ប្រគល់ឲ្យស្ថាប័នសមត្ថកិច្ច ពិនិត្យនិងរកដំណោះស្រាយ ជូនពលរដ្ឋហាក់គ្មាន ចលនាទាល់តែសោះ។
លោក ពេជ្រ ស្រស់ បានសរសេរ លើហ្វេសប៊ុកនៅថ្ងៃនេះ ក្នុងន័យដើមទាំងស្រុងថា “នៅក្នុងកិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ខ្ញុំបានលើកឡើង អំពីការកកស្ទះដំណោះស្រាយ ជូនប្រជាពលរដ្ឋ ដែលរដ្ឋាភិបាល បានសម្រេចចេញ សជណ ឲ្យស្ថាប័នសមត្ថកិច្ច ពិនិត្យនិងរកដំណោះស្រាយ ជូនពលរដ្ឋ ដែលទទួលបាន សជណ ពីរដ្ឋាភិបាលតាមរយៈ ប្រតិភូគណបក្សយុវជន ប៉ុន្តែការអនុវត្ត សជណ នេះហាក់គ្មានចលនា ទាល់តែសោះ ដូច្នេះ
ក្នុងនាមខ្ញុំជាសាម៉ីប្រតិភូ បានស្នើដល់រាជរដ្ឋាភិបាល ជួយពិនិត្យលើភាព អសកម្មរបស់មន្រ្តីថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ ដល់ពលរដ្ឋរងគ្រោះ ក្រៅពីចំណុចខាងលើ ខ្ញុំក៏បានលើកយកបញ្ហាមួយចំនួនទៀត ដាក់ជូនរដ្ឋាភិបាល តាមរយៈលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយឲ្យទាន់ពេល” ៕