ស្ថានប័នប៉ូលិស កម្ពុជានិងទីមរ័ឡេស្តេ ចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាលើ ជំនាញសន្តិសុខ និងភាសាអង់គ្លេស

0

ភ្នំពេញ៖ លោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូត ទីម័រឡេស្តេ ប្រចាំកម្ពុជា បានជម្រាបជូនសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាថា អគ្គស្នងការនគរបាល ទីមរ័ឡេស្តេ ចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងអគ្គស្នងការនគរបាល នៃព្រះរាជាណាចក្រកម្ពុជា ខាងការបណ្តុះបណ្តាល ជំនាញសន្តិសុខ និងភាសាអង់គ្លេស។

លោកទូតបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយ សម្តេចប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នាវិមានព្រឹទ្ធសភា។

ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានស្វាគមន៍ចំពោះ គោលបំណងដែលចង់ឱ្យ មានកិច្ចសហប្រតិបត្តិការល្អ រវាងអគ្គស្នងការនគរបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងអគ្គស្នងការនគរបាល នៃព្រះរាជាណាចក្រកម្ពុជា ៕