មកដល់ពេលនេះអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Phillipe Coutinho គឺនៅមិនទាន់អាចស្វែងរកដំណោះស្រាយចុងក្រោយបាននៅឡើយដើម្បីត្រៀមចាកចេញពី Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងទៅ Barcelona វិញ។
អតីតកីឡាករអ្នកចាំទីរបស់ Spurs លក់ Paul Robinson បានចេញមកនិយាយថាក្លឹបនៅតែអាចចរចាទិញកីឡាករប្រេស៊ីលរូបនេះបានដដែលទោះបីជាស្ថានភាពជុំវិញកីឡាករហាក់មិនមានភាពច្បាស់លាស់ក្តី។Coutinhoបានលេងនៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងមួយរយៈហើយប៉ុន្តែហាក់មិនមានសញ្ញាថាក្លឹបយក្សអាល្លឺម៉ង់មួយនេះពេញចិត្តនឹងចំណាយលុយទិញ Coutinho ដាច់ពីអេស្បាញឡើយ។
លោក Robinson បាននិយាយថាទោះបីជាទីផ្សារត្រូវបានវាយប្រហារខ្លាំងដោយសារកូវីដ១៩ក្តីប៉ុន្តែការផ្ទេរកីឡាកររូបនេះនៅតែអាចធ្វើឡើងបានចំពោះ Spurs។
Coutinho បានផ្ទេរទៅលេងអេស្បាញពីអង់គ្លេសក្នុងតម្លៃខ្លួនប្រមាណជា១៤០លានផោនប៉ុន្តែមិនអាចធ្វើឲ្យក្លឹបនិងអ្នកគាំទ្រពេញចិត្តបានឡើយហើយតំណែងរបស់គាត់ត្រូវបានជំនួសដោយ Dembele និង Griezmann ជាបន្តបន្ទាប់មកផងដែរ៕
ប្រែសម្រួល៖Lee