ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកទៅដល់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជាមួយ អតិថិជន ប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះស្រប តាមស្មារតីនៃសារាចរណែនាំ របស់ធនាគារជាតិ។នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិនៃកម្ពុជា។
ក្នុងសិក្ខាសាលាថ្នាក់ខេត្ត ក្រោមប្រធានបទ «កិច្ចគាំពារអតិ ថិជនរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ កូវីដ-១៩» នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក ជា ចាន់តូ បានឲ្យដឹងថា អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហាលំបាក ជាក់ស្តែងរបស់ខ្លួនជាមួយ គ្រឹះស្ថានធនាគារ និងមីក្រូហិ រញ្ញវត្ថុ។
លោក មានប្រសាសន៍ថា «គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុក ដាក់ ដោះស្រាយ បញ្ហាជាមួយអតិថិជន ប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតី នៃសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំ ឥណទានទ្បើងវិញ សម្រាប់ គ្រប់វិស័យ»។
លោកបន្ដថា អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួម សហការយ៉ាង ជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុ នៅកម្ពុជា៕
់