ទិសដៅក្លិប Barcelona ក្នុងទីផ្សារដោះដូរ រួមមាន Neymar បច្ចុប្បន្នកំពុងលេងនៅ PSG តែគាត់មិនមែនជាអាទិភាព ចាប់អារម្មណ៍ពីសំណាក់ប្រធានក្លិបឡើយ។
គោលដៅសំខាន់របស់ក្លិបបច្ចុប្បន្ន គឺ Lautaro Martinez និង Miralem Pjanic ហើយវាហាក់ដូចជាមិនមានថវិកាគ្រប់គ្រាន់ ក្នុងការចុះហត្ថលេខា យកកីឡាករទាំងបី ព្រមគ្នា ដូច្នោះ ។
កីឡាករសញ្ជាតិប្រេស៊ីល Neymar គឺជាគោលដៅទៀងទាត់របស់ក្លិបចាស់ តាំងពីគាត់ចាកចេញកាលពីខែសីហា ឆ្នាំ២០១៧ ហើយនៅតែរំពឹងទុកមកកាន់ជម្រកនៅអេស្ប៉ាញវិញ។
គាត់បានសាងប្រជាប្រិយភាពជាច្រើនក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ដែលមានប្រអប់ជាច្រើនបានគូសញ្ញា គ្រីស ឲ្យវិលត្រលប់វិញ ថ្វីបើមានមតិប្រឆាំងខ្លះក្តី ក្នុងការហាមប្រាម មិនឲ្យវិលវិញ ក្រោយមានរឿងរកាំរកូសខ្លះ ជាមួយក្លិប។ ម្យ៉ាងវិញទៀត មានការព្រួយបារម្ភពី អាកប្បកិរិយា កីឡាករល្បីខាងលើផងដែរ។
ទោះបីជាយ៉ាងណាបច្ចុប្បន្នគាត់នៅតែជាកីឡាករក្នុងបញ្ជីបម្រុងនៃការផ្លាស់ប្តូរ។ បច្ចុប្បន្នក្លិបបានព្យាយាម ចរចារទៅលើ Lautaro Martinez ឲ្យចាប់ដៃគូយ៉ាងសំខាន់ ជាមួយ Messi ហើយក្នុងនោះ Pjanic ក៏សំឡឹងចង់ចូលរួមលេង ដែលកាន់តែធ្វើឲ្យតំបន់កណ្តាលមានសក្តានុពល ។
វានឹងមានភាពស្មុគស្មាញណាស់សម្រាប់ Neymar ក្នុងការវិលត្រឡប់មកកាន់ Camp Nou ប៉ុន្តែប្រតិប្តិការនៃការផ្លាស់ប្តូរនេះ ទំនងនឹងមិនត្រូវបានលុបចោលនោះទេ។
Neymar កន្លងទៅមិនដែលធ្វើការច្រានចោលក្នុងការវិលត្រលប់មកកាន់ទឹកដីអេស្ប៉ាញវិញ ហើយកិច្ចសន្យារបស់គាត់ជាមួយក្លិប ត្រូវបញ្ចប់នៅឆ្នាំ ២០២២ ទោះបីជាការចាកចេញរបស់គាត់ ត្រូវមានការយល់ព្រមពីលោក Nasser Al-Khelaifi ក៏ដោយ៕