ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៦នាក់ (ស្រី១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៧ករណីទូទាំងប្រទេសនៅថ្ងៃទី២៤ ខែឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៦៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៤៨នាក់ និងប្រើប្រាស់ ១៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន(ice) = ៤៤,៤៧ក្រាម និង៣៤កញ្ចប់តូច និងអ៊ិចស្តាស៊ី=១,៨៧ក្រាម ។
+លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៨អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៦០ក្រាម និងអ៊ិចស្តាស៊ី ១,៨៧ក្រាម។ ២/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៥,២៩ក្រាម។ ៣/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ៤,៥២ក្រាម។ ៤/កំពត៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៩,១២ក្រាម។ ៥/ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៧៥ក្រាម។ ៦/សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ៧/ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។ ៨/រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៧នាក់ ចាប់យកIce ១៩កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១៤នាក់ ចាប់យកIce ១៤កញ្ចប់តូច។ ២/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៥,៣០ក្រាម។ ៣/ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ ចាប់យកIce ៧,៨៩ក្រាម ៕