រដ្ឋមន្ត្រីកីឡាអ៊ីតាលី បញ្ជាក់ពីថ្ងៃដែលអាច​លេង  Serie A វិញបាន

0

លោក Vincenzo Spadafora រដ្ឋមន្រ្តីក្រសួងកីឡាបានអះអាងថាក្របខ័ណ្ឌ Serie A អាចចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១៣ ឬ ២០ ខែមិថុនា ហើយការបង្ហាញការប្រកួតនេះនឹងធ្វើឡើងតាមរយៈកញ្ចក់ទូរទស្សន៍ ដោយឥតគិតថ្លៃ ។

ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេស​អ៊ីតាលី បាន​ថមថយចុះ ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍មកនេះ ។​លោក Spadafora បានប្រាប់ Rai TG3 យើងកំពុងធ្វើការលើកាលបរិច្ឆេទដែលអាចទៅរួចចំនួន ២ ដើម្បីចាប់ផ្តើមការប្រកួត Serie A នៅថ្ងៃទី ១៣ ឬ ២០ ខែមិថុនា” ។

លោកបានបន្តថា ការសម្រេច​ចិត្តចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ ដោយថា​ត្រូវជ្រើសរើសយក ថ្ងៃណាមួយឲ្យប្រាកដ​៕