ក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថាកំពុងប្រឈមមុខនឹងសំពាធថានឹងអាចបាត់បង់កីឡាករខ្សែប្រយុទ្ធ Odion Ighalo ទៅឲ្យក្លឹបដើមនៅចិនវិញនៅសប្តាហ៍ក្រោយនេះហើយ។
លោក Ole Solskjaer គឺមានបំណងចង់បន្តកុងត្រាឲ្យកីឡាកររូបនេះរយៈពេល៣ខែទៀតរហូតដល់ផុតរដូវកាលប៉ុន្តែក្លឹបចិន Shanghai Shenhua ទំនងជាបដិសេធនិងកោះហៅយកកីឡាកខ្សែប្រយុទ្ធរូបនេះទៅវិញដើម្បីដំណើរការរដូវកាលនៅលីគកំពូលចិនរបស់ខ្លួនដែរ។
សម្រាប់កីឡាករ Ighalo វ័យ៣០ឆ្នាំរូបនេះវិញបានបញ្ជាក់ច្បាស់ហើយថាចង់ជួយ Man United បញ្ចប់ទៅនូវរដូវកាលចាស់នេះក្រោយរកបាន៤គ្រាប់នៅក្នុងការបង្ហាញខ្លួនទាំង៨ដងជូនក្លឹបកន្លងមក។
Man United មានជម្រើសត្រុវតែទិញកីឡាករ Ighalo ឬទុកឲ្យក្លឹបដើមយកគាត់ទៅវិញប៉ុន្តែគេជឿជាក់ដែរថា Shanghai Shenhua នឹងមិនអនុញ្ញាតិឲ្យកីឡាករនេះចាកចេញងាយៗឡើយហើយកំពុងត្រៀមកុងត្រាថ្មីដែលមានតម្លៃដល់ទៅ៤០ម៉ឺនផោនក្នុងមួយសប្តាហ៍ផងដែរ៕
ប្រែសម្រួល៖Lee