ក្រោយហោះមកដល់កម្ពុជា! ភ្ញៀវ១០០នាក់ ត្រូវបានយកសំណាក ទៅធ្វើតេស្តរកកូវីដ១៩ 

0

ភ្នំពេញ៖ ក្រោយហោះមកដល់កម្ពុជា តាមជើងហោះហើរ Korea air មកដល់កម្ពុជា នៅម៉ោង២២:១០ ចំនួន២៨នាក់ និងតាមជើងយន្តហោះ Asiana airlines មកដល់កម្ពុជា នៅម៉ោង២២:៥៥ ចំនួន៧២នាក់ (សរុបចំនួន១០០នាក់)ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ត្រូវយកទៅធ្វើតេស្ត យកសំណាកទាំងយប់ រហូតទាល់តែអស់ចំនួន និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមូលដ្ឋានទ័ពអាកាស និងមណ្ឌលសុខភាពចាក់អង្រែ។

ជាមួយគ្នានេះផងដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារាត្រី ថ្ងៃទី២៤ ឧសភា ២០២០ បានចុះពិនិត្យម៉ាស៊ីនស្កេន កម្តៅតាមច្រកចេញ ចូល និងទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចេញពីក្រៅប្រទេស ចូលមកកាន់ប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ផងដែរ៕