ក្លឹបកាន់តែច្រើនចាប់ផ្តើមបង្ហាញពីបំណងចង់ឲ្យ PremierLeague ធ្វើការពន្យាពេលការប្រកួតឡើងវិញពីថ្ងៃទី១២ខែមិថុនាទៅដល់ថ្ងៃទី២៦ខែមិថុនាជំនួសវិញក្រោយពេលដែលករណីវិជ្ជមានកូវីដ១៩កាន់តែមានការកើនឡើង។
ក្នុងនោះមន្ត្រីជាន់ខ្ពស់របស់ Premier League ក៏បានធ្វើការយល់ស្របទៅនឹងគំនិតនេះដែរដោយពួកគេបាននិយាយថាប្រសិនបើយើងឲ្យច្បាស់ពីស្ថានភាពបច្ចុប្បន្នកាន់តែស៊ីជម្រៅទើបយើងអាចដឹងបានថាការប្រកួតមិនគួរអាចដំណើរការបានឡើយរហូតដល់ចុងខែមិថុនា។
កន្លងមកប្រធានសមាគមបាល់ទាត់អង់គ្លេសលោក Richard Master ក៏ធ្លាប់បានអះអាងដែរថាការប្រកួតឡើងវិញនៅថ្ងៃទី១២ខែមិថុនាគឺនឹងអាចប្រែប្រួលបានជានិច្ច។ការធ្វើតេស្តលើកទី១និងលើកទី២ត្រូវបានធ្វើរួចរាល់ខណៈដែលការធ្វើតេស្តលើកទី៣នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃចន្ទនេះ៕
ប្រែសម្រួល៖Lee