កីឡករជាច្រើនរបស់លីគកំពូលអង់គ្លេសត្រូវបានគេមើលឃើញថាអនុញ្ញាតិឲ្យធ្វើការហ្វឹកហាត់ជុំគ្នាដូចធម្មតាវិញហើយកាលពីថ្ងៃអាទិត្យម្សិលមិញក្រោយបម្រាមដំណាក់កាលទី១ត្រូវបានលប់ចោល។
ឈានមកដល់ការដំណាក់កាលទី២នៃការហ្វឹកហាត់នេះមានន័យថាកីឡាករទាំងអស់អាចធ្វើការហ្វឹកហាត់ជាដៃគូឬជាក្រុមតូចៗបានហើយបម្រាមនៅឃ្លាតឆ្ងាយពីគ្នា២ម៉ែត្រត្រូវបានលប់ចោល។
ការដកបម្រាមត្រូវបានធ្វើឡើងនៅក្រោយពេលដែល PremierLeague បានធ្វើតេស្តមនុស្ស៩៩៦នាក់កាលពីសប្តាហ៍មុននិងរកឃើញករណីវិជ្ជមានចំពោះកូវីដ១៩ដល់ទៅ២នាក់បន្ថែមទៀត។
នៅថ្ងៃនេះនិងថ្ងៃស្អែកនឹងមានការធ្វើតេស្តបន្ថែមទៀតមុនពេលដែលលីគទាំងអស់សម្រេចចិត្តនៅថ្ងៃពុធដើម្បីធ្វើការហ្វឹកហាត់ពេញលេញវិញ១០០ភាគរយឬយ៉ាងណា៕
ប្រែសម្រួល៖Lee