ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៦នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀនចំនួន២១ករណី ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៣៦នាក់ មានមុខ សញ្ញាជួញដូរគ្រឿងញៀនចំនួន ២៥នាក់ និងប្រើប្រាស់ ១១នាក់ ។
វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២៣ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន (ice) = ៥៤១,៣០ក្រាម និង ៣កញ្ចប់តូច ។
•លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប៖
–នគរបាល ៩អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២៥៦,១០ក្រាម ។ ២/បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យក Ice ៣,៦៦ក្រាម ។ ៣/បាត់ដំបង៖ ជួញដូរ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២២៥,៥២ ក្រាម ។ ៤/កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤៨,៩៩ ក្រាម ។ ៥/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ ដីកា ២ ចាប់ ២នាក់ ចាប់យក Ice ០,០៦ ក្រាម ។ ៦/កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ២,៥២ក្រាម ។ ៧/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណីឃាត់ ២នាក់ និងអនុវត្តន៍ ដីកា ១ ចាប់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច ។ ៨/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣០ ក្រាម ។ ៩/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច ។
–កងរាជអាវុធហត្ថ ៣អង្គភាព៖ ១/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤,១៥ក្រាម ។ ២/រាជធានីភ្នំពេញ៖ ប្រើប្រាស់២ករណី ឃាត់ ២នាក់ ៕