Monchengladbach លក់កៅអីទស្សនា​ជូនអ្នកគាំទ្រ​តាមរយៈក្រដាស់កាតុង​បិទរូបពួកគេ​

0

Borussia Monchengladbach គ្រោងនឹងអនុញ្ញាតិ​ ឲ្យអ្នកគាំទ្រដែលធ្វើពីក្រដាស់កាតុង ចំនួន ១៣ ០០០ តំណាងនៃមនុស្ស ដាក់ក្នុងតំបន់កៅអីទស្សនា​។
Borussia-Park នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីស្វាគមន៍ ក្លិប Bayer Leverkusen នៅរាត្រីថ្ងៃសៅរ៍នេះ ដោយពួកគេបានយកគោលការណ៍ នៅផ្ទះដើម្បីសុវត្ថិភាព ប៉ុន្តែតម្រូវ​ឲ្យមាន ការដាក់តាំងរូបទស្សនិកជន នៅកៅអីតំបន់ទស្សនា ក្នុងន័យស្វែងរកចំណូលជួយទ្រទ្រង់ក្លិប អំឡុងពេលលេងបិទទ្វារនោះ។​

វាត្រូវបានគេដឹងថា លីក​ទាំងអស់នឹងវិលវិញនៅរដូវក្រោយ នឹងកំពុងលេងបញ្ចប់នៅរដូវកាលនេះ តម្រូវឲ្យលេង​ក្នុងស្ថានភាពបិទទ្វារ មិនឲ្យទស្សនិកជនចូលរួមទស្សនា​។ ទន្ទឹមជាមួយ គ្នានេះដែរ​ក្លិប Borussia Monchengladbach បានដាក់វិធីចេញ ដោយតម្រូវ​ឲ្យមានមុខទស្សនិកជននៅលើក្រដាស់កាតុង បញ្ឈរត្រង់តំបន់កៅអី ប៉ុន្តែ​តម្រូវ​ឲ្យពួកគេបង់ថ្លៃ ដើម្បីទ្រទ្រង់ សេដ្ឋកិច្ចរបស់ក្លិប ហើយនៅពេលការផ្សាយចេញ ពួកគេនឹងឃើញរូបគេ ដូច​កំពុងអង្គុយទស្សនាថ្វីបើ ពួកគេទស្សនា​តាមរយៈការផ្សាយទាំងនៅលើយូធូប និង​បណ្តាញសង្គម៕​