Home សង្គម ខួបលើកទី៦៩ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ត្រូវបានផ្អាកដោយសារកូវីដ១៩

ខួបលើកទី៦៩ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ត្រូវបានផ្អាកដោយសារកូវីដ១៩

0

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសផ្អាករៀបចំពិធីជួបជុំ ឬមិទ្ទីញ ដើម្បីអបអរសាទរខួបលើកទី៦៩ ថ្ងៃបង្កើតគណបក្ស ដែលនឹងត្រៀមរៀបចំ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារជំងឺ COVID-19។

យោងតាមសេចក្តីជម្រាបជូន ប្រធានគណៈមកម្មាធិការ គណបក្សរាជធានី-ខេត្ត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងបន្ថែមថា ទោះបីផ្អាកការជួបជុំគ្នាដូចបណ្តាឆ្នាំមុនៗក្តី គណបក្សប្រជាជនកម្ពុជា តម្រូវឱ្យគណៈកម្មាធិការ គណបក្សគ្រប់ជាន់ថ្នាក់ ត្រូវបន្តរៀបចំផ្សព្វផ្សាយ Logo គណបក្សខួបលើកទី៦៩ ដែលមានភ្ជាប់ជាមួយនេះ នៅតាមទីកន្លែងជាក់ស្តែង និងតាមការអនុញ្ញាតនៃច្បាប់ ដូចដែលធ្លាប់បានធ្វើជា រៀងរាល់ឆ្នាំកន្លងមក ៕

Previous articleផ្លាស់ប្តូរ និងតែងតាំង ឧត្តមសេនីយ៍ ៣រូប ក្នុងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍
Next articleMonchengladbach លក់កៅអីទស្សនា​ជូនអ្នកគាំទ្រ​តាមរយៈក្រដាស់កាតុង​បិទរូបពួកគេ​