Home ព័ត៌មានកីឡា Andre Villas-Boas ច្រានចោលសំណើរមកកាន់ចង្កូត​សារិកាព្រៃ

Andre Villas-Boas ច្រានចោលសំណើរមកកាន់ចង្កូត​សារិកាព្រៃ

0

Andre Villas-Boas បានធ្វើការ​ច្រានចោលនូវសំណើរ ដើម្បីក្លាយជា​អ្នកគ្រប់គ្រងថ្មី របស់ក្លិបសារិកាព្រៃ ។
បច្ចុប្បន្នមានការសង្ស័យពីអនាគតរបស់ Steve Bruce នៅពហុកីឡដ្ឋាន St. James’ Park អំឡុងពេលដែលកិច្ចព្រមព្រៀង​ស្នើឡើងកាន់កាប់ក្លិប សារិកាព្រៃពីសណាក់ រាជ​ទាយាទរបស់អារ៉ាប៊ី ។

ជាមួយសាច់ប្រាក់គ្រប់គ្រងក្លិបចំនួន ៣០០លានផោន ហើយក្លិបនឹងប្តូរម្ចាស់ថ្មីនោះ មានការសង្ស័យថា លោក Mauricio Pochettino ជាគោលដៅការងារ ប៉ុន្តែពេលនេះ សេចក្តីរាយការណ៍ចុងក្រោយថា មានបេក្ខជនម្នាក់បានបដិសេធរួចរាល់ហើយ។
និយាយអំពីអនាគតរបស់ Villas-Boas នៅ Marseille គឺមិនទាន់ច្បាស់នៅឡើយទេ ​ ដោយអាចបន្ត ឬត្រូវចាកចេញនៅរដូវកាលក្តៅនេះ។​ នេះជាចំណុចដែលក្លិប Newcastle កំពុងសម្លឹងមើលគាត់ដើម្បីជំនួសតំណែង​ដ៏មានសក្តានុពលរបស់ Bruce ។​

ទោះបីជាយ៉ាងណា លោក Villas-Boas គាត់បានប្រាប់ភ្នាក់ងាររបស់គាត់ថានឹងមិនប្រឆាំងនូវសំណើររបស់ក្លិបMarseilleរបស់គាត់ឡើយ សម្រាប់ការផ្តល់កិត្តិយស​ជូនក្លិបបន្តទៀត ខណៈដែលប្រធានក្លិបក៏គ្រោង​នឹងបើក កិច្ចសន្យាបន្តជាមួយគាត់៕​

Previous articleចំ​នួ​ន​អ្ន​ក​ស្លា​ប់​ដោ​យ​កូ​វី​ដ​១​៩ នៅ​ប្រេ​ស៊ី​ល​កើ​ន​ដ​ល់ ២​០​.​០​០​០​នា​ក់
Next articleចលនាទេសចរក្នុងស្រុក ហើបឡើងវិញ ស្របពេលស្ដង់ដារពិសេសសម្រាប់ អាជីវករទេសចរណ៍៥ប្រភេទ នឹងដាក់ចេញ នៅចុងខែនេះ