Man Utd ចង់បានមិត្តរួមក្រុមរបស់ Bruno មកបង្គ្រប់ក្នុងតំបន់ខ្សែការពារ​

0

Manchester United កំពុងពិចារណា ក្នុងការចុះហត្ថលេខាយក កីឡាករ​ម្នាក់ទៀតរបស់ Sporting Lisbon ដែលជាខ្សែការពារឡើងកូដ ផ្នែកខាងស្តាំNuno Mendes ។​ នេះបើយោងតាម ដេលីម៉េលបានចុះផ្សាយ។​

កីឡាករអាយុ ១៧ឆ្នាំរូបនេះ ថ្វីបើមិនទាន់បានបង្ហាញខ្លួនក្នុងនាមជាកីឡាករ​ជម្រើសជាតិព័រទុហ្កាល ប៉ុន្តែគាត់បានក្លាយជាគោលដៅរបស់ក្លិបធំៗ នៅអឺរ៉ុបរួចរាល់ហើយ។Man Utd ជាក្លិបមួយ ដែលកំពុងត្រូវការចាំបាច់ផងដែរ ក្នុងតំបន់ការពារ  ដោយកំពុងសម្លឹង​មិត្តរួមក្រុមរបស់ Bruno Fernandes ហើយ Nuno Mendes គួរតែដើរតាមក្រោយ ទៅកាន់ទឹកដីអូត្រាហ្វត ។​

សារព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានចុះថា ក្លិបនៅអង់គ្លេសបិសាចក្រហម កំពុងសង្ឈឹមចុះហត្ថលេខាយក Mendes ក៏ដូចជា Fernandes ក្នុងរយៈពេលដូចគ្នា។​

ថ្វីបើមិនទាន់បានដាក់សំណើរសុំ តែ​កីឡាករ​អាយុ ១៧ឆ្នាំ កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ក្លិបជាច្រើន។​ ថ្វីបើមិនទាន់បានបង្ហាញខ្លួនជាកីឡាករជាន់ខ្ពស់ តែគាត់នឹង​អាចទទួលបានតម្លៃខ្លួនដ៏ខ្ពស់មួយពីក្រុម ដែលមានមូលដ្ឋាននៅអូត្រាហ្វត​។​

ប្រធានផ្នែកកីឡាលោក Frederico Varandas  បានសារភាពថា កីឡាករ​ខាងលើ​ត្រូវបានក្លិបជាច្រើន​សាកសួរ  ដែលលោកកំពុងវាយតម្លៃខ្ពស់​។លោកបានប្រាប់ Canal 11 ក្នុងសប្តាហ៍នេះថា “គាត់ជាខ្សែការពារស្លាបឆ្វេងឆ្នើមជាងគេនៅអឺរ៉ុប”៕