Roy Makaay៖Lewandowski ​ជា​កី​ឡាក​រ​ល្អ​បំ​ផុ​ត​ម្នា​ក់​លើ​លោ​ក

0

អ​តី​ត​កីឡា​ក​រ​ខ្សែ​ប្រ​យុ​ទ្ធ​ឆ្នើ​មដ៏​ល្បី​ល្បា​ញ​រ​​បស់​ក្លឹ​ប​ ​B​ay​​er​n​ ​M​u​n​i​ch​ ​គឺ​លោ​ក R​o​y​ ​M​a​k​a​a​y​ ​នៅ​ថ្ងៃ​នេះ​បាន​ធ្វើ​កា​រ​លើ​ក​ស​រ​សើ​រ​យ៉ា​ង​ខ្លាំង​ចំ​ពោះ​ទំ​រ​ង់​លេ​ង​រ​ប​ស់​កី​ឡា​ក​​រ ​Robert Lewandowski ​ប​ន្ទា​ប់ពី​កី​ឡា​ក​រ​រូ​ប​នេះ​បា​ន​ជួ​យ​ឲ្យ​ក្រុ​ម​យ​ក​ឈ្នះ Union Berlin កា​ល​ពី​ថ្ងៃ​អា​ទិ​ត្យ​ក​ន្ល​ង​ម​​ក​។

​បុ​​រស​វ័​យ៤៥ឆ្នាំសញ្ជាតិហូឡង់រូបនេះធ្លាប់ស៊ុតបញ្ចូលទីដល់ទៅ៧៨គ្រាប់ក្នុងការបង្ហាញខ្លួននៅលីគកំពុលBundesligaទាំង១២៩ជូនBayern Munichបានបញ្ជាក់ទៀតថាកីឡាករប៉ូឡូញនេះពិតជាបានធ្វើឲ្យមានឥទ្ធិពលខ្លាំងសម្រាប់តំណែងប្រយុទ្ធនៅក្លឹប។

លោកMakaayនិយាយថាLewandowskiជាកីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោក។គាត់មានគ្រប់សព្វជាខ្សែប្រយុទ្ធដ៏ល្អ។ជារៀងរាល់រដូវកាលគាត់រកគ្រាប់បាល់បានច្រើនជាង២០គ្រាប់រហូតមកហើយអ្វីដែលពិតជាគួរឲ្យសប្បាយចិត្តសម្រាប់ក្លឹបនោះគឺថាកីឡាកររូបនេះបានផ្ទេរមកដល់ទីនេះកាលពីឆ្នាំ២០១៤គឺមិនមានតម្លៃខ្លួនឡើយ៕

ប្រែសម្រួល៖Lee