PSG ​ដា​ក់​សំណើ​រ​៣​៥​លា​ន​ផោ​ន​សុំ​ទិ​ញ A​ubameyang

0

កីឡាករខ្សែប្រយុទ្ធ Aub​am​e​yang ​​វ័​យ​៣​០​ឆ្នាំកំ​ពុ​ង​មា​ន​អ​នា​គ​ត​មិនច្បាស់លាស់ឡើយជាមួយនឹងក្លឹបកាំភ្លើងធំ A​rs​​e​n​a​l ​ខណៈ​ដែ​ល​កុ​ង​ត្រា​ចា​ស់​ជិ​ត​ដ​ល់​ពេ​ល​កំ​ណ​ត់​ហើយការចរចាបន្តកុងត្រាគ្នាក៏មិនត្រូវបានធ្វើឡើងនៅឡើយ។

សប្តា​ហ៍​នេះ​ក្រៅ​តែ​​ពី​ក្លឹ​ប​ធំ​ៗ​ដូ​ចជា​​ ​R​e​a​l​ M​ad​rid និង ​B​a​r​ce​l​o​n​a ​ហើយ​នោះ​ដែ​ល​បា​ន​ប​ង្ហា​ញ​បំ​ណ​ង​ច​ង់​បា​ន​រូ​ប​គា​ត់​សូ​ម្បិ​តែ​ក្លឹ​ប​អ្ន​ក​មា​​ន​បារាំង PSG ​ក៏​បា​នដា​​ក់សំ​ណើ​​រ​ប្រ​មា​ណ​ជា​៣​៥​លា​ន​ផោន​​ផ​ងដែរសុំបើកការចរចា។កុងត្រាចាស់របស់ Aubameyang ​ត្រូ​វ​បា​នគេ​​ដឹងថានៅសល់តែ១២ខែទៀតប៉ុណ្ណោះគឺចំពេលដែល PSG ត្រៀមនឹងបាត់បង់ Cavani ផងដែរ។

លើសពីនេះខ្សែប្រយុទ្ធខ្ចីជើង Mauro Icardi ​ក៏​ជិ​តដ​ល់​ពេ​ល​ដែ​ល​ត្រូ​វ​ត្រ​ឡ​ប់​​ទៅ​ ​I​n​te​r​​ ​M​​i​l​a​n​ ផ​ង​ដែ​រ​ដែ​ល​មា​ន​ន័​យ​ថា P​S​G​ ពិ​​ត​ជា​ចាំ​បា​ច់​ត្រូ​វតែ​ស្វែ​ងរកខ្សែប្រយុទ្ធម្នាក់មកបំពេញចន្លោះវិញឲ្យបានឆាប់បំផុតគឺនៅរដូវក្តៅនេះ៕

ប្រែសម្រួល៖Lee