បុរសកំសត់ម្នាក់ ត្រូវឃាតកលាក់មុខ ប្លន់យកជើងម្ខាងនៅព្រំដែនថៃ

0

ភ្នំពេញ៖ សំណល់សង្គ្រាម ដែលបានបន្សល់ទុក អោយប្រជាពលរដ្ឋកម្ពុជា បន្តរងគ្រោះជាហូរហែ ដែលអាចចាត់ថា ជាឃាតកលាក់មុខមួយ  បានប្លន់យកជើងស្តាំ របស់បុរសកំសត់ម្នាក់ នៅស្រុកសំឡូត ជាប់ព្រំដែនថៃ ។

យោងតាម អគ្គស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅតែជាបញ្ហាប្រឈមសម្រាប់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ស្រុកជាប់ព្រំដែន(សំឡូត)នៅឡេីយ ដោយកាលពីល្ងាចថ្ងៃទី ២១  ខែ ឧសភា  ឆ្នាំ ២០២០  មានប្រជាពលរដ្ឋម្នាក់ឈ្មោះពុធ  វ៉ាន់  ភេទប្រុស  អាយុ ៥៣ឆ្នាំ  រស់នៅភូមិអូរនាង  ឃុំតា តោក  ស្រុកសំឡូត  ខេត្តបាត់ដំបង បានជួបឧប្ប ត្តិហេតុ គ្រោះថ្នាក់ដោយករណីផ្ទុះគ្រាប់មីន ប្រភេទ ៦៩ នៅត្រង់ចំណុច អូរត្រជាក់ចិត្ត  ស្ថិតក្នុងភូមិពាមតា  ឃុំតាតោក  ស្រុកសំឡូត  ខេត្តបាត់ដំបង  ដែលទីនោះមានចម្ងាយប្រមាណ៥គីឡូម៉ែ ត ពីប៉ុស្តិព្រំដែនពាមតា  ផ្លូវបំបែកនៃវរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៣១០  ស្រុកសំឡូត ក្នុងខណ:ប្រជាពលរដ្ឋ រូបនេះធ្វេីដំណេីរ ទៅប្រករបរចិញ្ចឹមជីវិត នៅក្នុងព្រៃចំណុច ខាងលេីនោះ ។

ក្នុងពេលជួបឧប្បត្តិហេតុនេះ បាន បណ្តាលឱ្យជេីងខាងស្តាំរបស់គាត់ ទទួលរងរបួសយ៉ាង ធ្ងន់ធ្ងរ(ដាច់ជេីងខាងស្តាំ) ។ ដោយសារស្ថាន ភាពភូមិសាស្រ្តឆ្ងាយ នឹងផ្លូវពិបាកធ្វេីដំណេីរចាប់ តាំងពីពេលកេីតហេតុ រហូតដល់ម៉ោង៦ និង ២០ នាទីព្រឹកថ្ងៃទី ២២  ខែ ឧសភា ឆ្នាំ ២០២០  ទេីបសមត្ថកិច្ចនគរបាល នៅមូលដ្ឋាន  ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនាំ យករូបគាត់មកដល់ទីតាំងដែលមានមធ្យោបាយដឹកនាំគាត់ទៅកាន់មន្ទីរពេទ្យនៅូលដ្ឋាននោះ។

សូមជម្រាបជូនថា  ក្នុងមូលដ្ឋានស្រុកសំឡូត  ក៏ ដូចជាមូលដ្ឋាន ស្រុកមួយចំនួនទៀត ដែលជាអតីត សមរ ភូមិ ប្រយុទ្ធពីអតីតកាលនៅតែមាន យុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះស្ថិតនៅរាយប៉ាយក្នុងដីនៅឡេីយ  ហេីយបញ្ហានេះនៅតែជាក្តីកង្វល់ និងបញ្ហាប្រឈមសម្រាប់ ប្រជាពលរដ្ឋដែលមានមុខរបរ  ចេញ ចូលនៅចំណុច ឬទីតាំងទាំងនោះ៕